សិក្ខាបទកាមេសុមិច្ឆាចារា

S
suos-khly
សង្សារក្បត់គ្នាគឺមិនទាន់អីទេ កុំតែបានរៀបការនឹងគ្នាមានកូនចៅហើយ ប្តីប្រពន្ធដែលក្បត់គ្នាលួចលាក់មានសាហាយស្មន់ គឺដោយសារកត្តាបួនយ៉ាង៖
១-បើបុរសក្បត់ប្រពន្ធទៅរកស្រីគឺដោយសារកិលេសនិងតណ្ហាក្រាស់ពេក ! ហើយប្រពន្ធទទួលបម្រើមិនស្កប់ស្កល់ ឬ ប្តីប្រពន្ធឧស្សាហ៍ឈ្លោះទាស់គ្នាខ្លាំងពេក ។
២-បើស្រីក្បត់ប្តីទៅលួចលាក់មានប្រុស ដោយសារការស្រលាញ់ងប់ងុលនិងអ្វីមួយ ! កិលេសតណ្ហាក្រាស់ហើយស្វាមីមិនអាចបំពេញចិត្តខ្លួនបាន ។
៣-ដោយសាររវាងដៃគូទាំងពីរខ្វះមនោសញ្ចេតនានិងខ្វះការផ្តល់ភាពកក់ក្តៅអោយគ្នាទៅវិញទៅមក ! រវល់តែរកសុី ធ្វើការនៅឆ្ងាយពីគ្នា មិនយល់ចិត្តគ្នា មានអ្នកទីបីរង់ចាំឆក់ឪកាស ។.
៤-បើខាងស្រី ឬ ប្រុសមួយទៀតដែលចង់បានប្តីឬប្រពន្ធគេ គឺដោយសារករណីពីរ ១-មនុស្សស្រី ប្រុសនោះ ចង់បានអ្វីមួយពីប្តីឬប្រពន្ធគេ ដោយសារគេផ្តល់ជាថ្នូរនិងការប្រព្រឹត្តិកាម ។ ២-រីឯខាងប្រុសស្រីជាប្តីប្រពន្ធគេនោះវិញចង់បានខ្លួនប្រាណជាជាងចង់បានចិត្តនិងរបស់ក្រៅខ្លួន ។ .
-ជាទូទៅ ចរិតរបស់មនុស្ស តែងតែស្រឡាញ់ងប់ងល់នឹងរបស់ណាដែលខ្លួនឯងយកមិនបាន ហើយបែរខ្នងដាក់ របស់ដែលខ្លួនឯងមានក្នុងដៃរួចជាស្រេចបែបនេះហៅថា នឿយណាយជិនឆ្អន់ ព្រោះជ្រក់ជ្រេញ តែបើពោលឲ្យខ្លីគឺមកពីកិលេសតណ្ហាទាំងអស់ រួមជាមួយការមិនបានអប់រំចិត្តឲ្យបានម៉ត់ចត់នេះឯង។
មិន​មាន​ការពណ៌នា​រូបថត​ទេ។

Comments

mienmoung
សូមបងជួយfollowនិងvoteអោយខ្ញុំផង