សីល សមាធិ បញ្ញា

S
suos-khly

សីល សមាធិ បញ្ញា នាំឲ្យមានការយល់ត្រូវ នាំឲ្យរួចផុតពីទិដ្ឋិទាំងពួង មិនដើម្បីការយល់ដឹងពីនរណាម្នាក់ ក៏មិនដើម្បីអូសទាញអ្នកណាម្នាក់ដែរ គឺយល់ដឹងពីខ្លួនឯងដើម្បីឲ្យមានការរួចផុតជាមុន ទើបអាចជួយអ្នកដទៃដោយមេត្តាចិត្តបើមានការប៉ងប្រាថ្នានឹងជួយ ។ ជីវិតម្នាក់ៗជាប់ដោយសម្មតិសច្ចៈ បរមត្ថសច្ចៈនិងនិព្វាន ដែលត្រូវចេះប្រើវាឲ្យបានល្អ ព្រះពុទ្ធទ្រង់សម្តែងសម្មតិសច្ចៈដោយហេតុ៨យ៉ាងៈ ហិរិ ឧត្តប្បៈ១ - កម្មស្សកតា១ - ឲ្យខំប្រតិបត្តិធម៌ចំពោះខ្លួន១ - ដល់អនន្តរិយកម្ម១ - ដល់ព្រហ្មវិហារធម៌១ - ដល់បុព្វេនិវាស្សានុស្សតិញាណ១ - ដល់ទក្ខិណវិសុទ្ធិ១ - នឹងមិនលះបញ្ញត្តិនៃលោកនេះ១ ។ ព្រះអង្គសម្តែងបរមត្ថសច្ចៈ គឺដើម្បីឆ្លុះបញ្ចាំងដល់ទីជំរៅនៃសច្ចៈធម៌ដើម្បីបើកផ្ងារការពិតឡើង បំបាត់ភាពវង្វេងលិចលង់ដោយអវិជ្ជារបស់សត្វលោក និងការប្រកាសពីនិព្វានដែលជាជោគជ័យដល់ទីបំផុតនៃជោគជ័យក្នុងបញ្ញត្តិ វាជាលទ្ធផលចុងក្រោយនៃបរមត្ថធម៌នេះឯង ។

Comments