បើមានការវាយប្រហារលើផ្កាយរណប ហៅថាសង្គ្រាមផ្កាយ! នោះសង្គ្រាមនុយក្លេអ៊ែរ កាន់តែខិតជិតមកដល់មែនទែនហើយ! ជិតដល់ថ្ងៃអវសាន នៃលោកិយ៍នេះ ហើយ! (ដំណើរឆ្ពោះទៅកាន់ភ្លើងឆេះកល្ប!លោក Rogozin បាននិយាយថា៖«ផ្នែករបស់រុស្ស៊ីធ្វើឱ្យប្រាកដថា ផ្លូវហោះហើររបស់ស្ថានីយ៍នេះត្រូវកែតម្រូវជាមធ្យមភាគ១១ដងក្នុងមួយឆ្នាំដោយមានរួមបញ្ចូលទាំងការបញ្ចៀសកុំឱ្យប៉ះទង្គិចជាមួយកម្ទិចក្នុងអវកាសផងដែរ»។ លោកបានសម្តែងការ គាំទ្ររបស់លោកដល់កងទ័ពរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែនតាមបណ្តាញសង្គម។ដោយផ្សព្វផ្សាយផែនទីមួយអំពីកន្លែងដែលស្ថានីយ៍អវកាសអន្តរជាតិអាចធ្លាក់នោះ លោក Rogozin បានចង្អុលបង្ហាញថា វាមិនទំនងថា ស្ថានីយ៍នោះធ្លាក់ក្នុងប្រទេសរុស្ស៊ីនោះទេ។លោកបានបន្តថា«តែប្រជាពលរដ្ឋនៃប្រទេសឯទៀតៗ ជាពិសេសប្រទេសដែលដឹកនាំដោយ«ឆ្កែសង្គ្រាម» អាចគិតគូរអំពីការខាតបង់ដោយសារការដាក់ទណ្ឌកម្មប្រឆាំង Roscosmos» ដោយលោកបានពណ៌នាក្រុមប្រទេសដែលបានដាក់ទណ្ឌកម្មថា«ឆ្កួតលីលា»។លោក Rogozin ក៏បានលើកឡើងកាលពីខែមុនអំពីការធ្លាក់នៃស្ថានីយ៍អវកាសមកផែនដីនៅពេលលោករិះគន់ខ្លាំងៗដល់ការដាក់ទណ្ឌកម្មបស្ចឹមប្រទេសតាមបណ្តាញ Twitter។កាលពីថ្ងៃទី១មីនា ទីភ្នាក់ងារអវកាសរបស់សហរដ្ឋអាមេរិក NASAបានថ្លែងថា ខ្លួនកំពុងស្វែងរកដំណោះស្រាយមួយដើម្បីឱ្យស្ថានីយ៍អវកាសអន្តរជាតិស្ថិតក្នុងតារាវិថីដោយមិនចាំបាច់មានជំនួយពីរុស្ស៊ី៕

