ចរណៈ ១៥ មាន​បី​ពួក គឺ

S
suos-khly

ចរណៈ ១៥ មាន​បី​ពួក គឺ៖
១- ពួកសីល
២- ពួកព្រះសទ្ធម្ម
៣- ពួក​ឈាន
សីលចែកជា ៤ យ៉ាងគឺ៖
១- សីលសំវរៈ សង្រួមកាយ​វាចា​តាម​សិក្ខាបទនៃសីល និច្ចសីល ឧបោសថសីល អតិរេកសីល និង ចតុបារិសុទ្ធិសីល។
២- ឥន្ទ្រិយសំវរៈ សង្រួម​ក្នុង​ឥន្ទ្រីយ៍​ទាំង ៦ គឺ​ចក្ខុន្ទ្រីយ៍ សោតិន្ទ្រីយ៍ ឃានិន្ទ្រីយ៍ ជិវ្ហិន្ទ្រីយ៍ កាយិន្ទ្រីយ៍ និងមនិន្ទ្រីយ៍។
៣- ភោជនេ មត្តញ្ញុតា ដឹងប្រមាណ​ក្នុង​អាហារ​ភោជន។
៤- ជាគរិយានុយោគៈ ប្រកប​រឿយៗ ក្នុង​ការ​ភ្ញាក់រឭក។
ព្រះសទ្ធម្មមាន ៧ យ៉ាងគឺ៖
១- សទ្ធា ជឿ​គុណ​ព្រះរតនត្រ័យ
២- ហិរិ ខ្មាសបាប
៣- ឱត្តប្បៈ ខ្ពើមបាប
៤- ពហុសច្ចៈ ភាពជាអ្នករៀន​ចេះចាំ​ច្រើន
៥- វិរិយៈ ព្យាយាម
៦- សតិ រឭកដឹង
៧- បញ្ញា ប្រាជ្ញា​ដឹង​ខុសត្រូវ។

Comments