ការញ៉ាំពោតជាអាហារពេលដ៏ ព្រឹក ល្អ ចំពោះ សុខភាព
ពោតផ្ទុកទៅដោយសារធាតុ lutein និង zeaxanthin ដែលជួយដល់សុខភាពភ្នែក។ វាក៏ផ្ទុកទៅដោយវីតាមីន C សារធាតុប្រឆាំងអុកស៊ីតកម្ម មានផ្ទុកជាតិសរសៃខ្ពស់ និងបាក់តេរីល្អសម្រាប់ពោះវៀនរបស់អ្នក ដែលជួយក្នុងការរំលាយអាហារ។ វាសំបូរទៅដោយវីតាមីន B ជាតិដែក និងប្រូតេអ៊ីន និងគ្មានជាតិស្ករ!!! វាជាជម្រើសដ៏ល្អសម្រាប់អាហារពេលព្រឹក។ គ្រាន់តែស្ងោរពោត បោះបន្លែខ្លះ ហើយញ៉ាំវាសម្រាប់អាហារពេលព្រឹក ឬធ្វើរូបមន្តសាមញ្ញមួយចំនួនជាមួយពោតផ្អែមឆ្អិន ដើម្បីបំពេញថាមពលប្រចាំរបស់អ្នកបានទាំងរសជាតិឆ្ងាញ់បានទាំងសុខភាពល្អអ្វីដែលសំខាន់គឺវាមិនធ្វើឧ្យអ្នកឡើងទម្ងន់វាល្អសម្រាប់អ្នកដែលខ្លាចធាត់។

