ធម្មជាតិណាញ៉ាំងលោកនេះឲ្យរំជួល

S
suos-khly

ធម្មជាតិណាញ៉ាំងលោកនេះឲ្យរំជួលកក្រើកញាប់ញ័រគ្រប់ទិសទាំងពួង ដូចជាសត្វត្រីប្រឹងរើបំរះក្នុងទីដែលមានទឹកតិច ធម្មជាតិនោះហៅថាលោកធម៌ទាំង៨ ដែលជាធម៌តែងមានក្នុងលោក។បុគ្គលតែងប្រឹងហ្វឹកហាត់ចិត្ត ដើម្បីពេលលោកធម៌ពាល់ត្រូវហើយមិនរំជួលកក្រើកញាប់ញ័រ បុថុជ្ជនតែងឈឺចាប់តូចចិត្ត មួរម៉ៅក្តៅក្រហាយ ពេលលោកធម៌ពាល់ត្រូវហើយ។របួសចិត្តតែងមានដូចជាស្នាមគំនូសលើថ្ម គំនូសលើដី គំនូសលើទឹក និងគំនូសលើអាកាស(សម្រាប់ព្រះខីណាស្រព)។តើលោកធម៌៨មានអ្វីខ្លះ?
បានលាភ បាត់លាភ បានយស បាត់យស សរសើរ និន្ទា សុខ ទុក្ខ វាគឺជាធម៌របស់លោក ជារបស់កើតរលត់ អ្នកណាប្រកាន់ខ្ជាប់តែងមានទុក្ខជាធម្មតា ! ។

Comments