អ្នកណាព្រមលក់សេរីភាពរបស់ខ្លួន

S
suos-khly

ការដែលយើងត្រូវមានវិន័យប្រចាំខ្លួននឹងមានការសិក្សា គឺដើម្បីឲ្យមានបញ្ញាការពារខ្លួនឲ្យរួចផុតពីផលវិបាកនៃគំនិតអាក្រក់ខ្លួនឯងផង នឹងរួចផុតពីអំណាចគំនិតអាក្រក់របស់អ្នកដទៃផង ។ ហេតុនេះចេតនាក្នុងការព្យាយាមត្រូវតែនៅពីក្រោយបញ្ញាជាប់ជានិច្ច ហើយដើម្បីធ្វើឲ្យជីវិតមានទំនាក់ទំនងល្អ ការចេះជួយគ្នាគឺចាំបាច់ខានមិនបានឡើយ ។ សេរីភាពនិងយុត្តិធម៌គឺជាគុណសម្បត្តិដ៏ខ្ពង់ខ្ពស់បំផុតរបស់មនុស្ស នេះគឺជាទិសដៅរបស់បញ្ញានេះឯង ព្រោះគ្មានអ្នកណាព្រមលក់សេរីភាពរបស់ខ្លួនទៅឲ្យមនុស្សអាក្រក់នោះទេ ។

Comments