ប្រកាសគុណព្រះរតនៈត្រ័យ !
១- ព្រះពុទ្ធជាបុគ្គលត្រាស់ដឹងមួយព្រះអង្គ មានសេចក្តីបរិសុទ្ធិ មានពន្លឺសន្តិភាព រាប់មឺុនសែនកោដិចក្រវាឡ មិនមានអ្វីជាអាថ៌កំបាំងចំពោះសព្វញ្ញុត្តញាណដែលព្រះអង្គមានឡើយ ព្រះអង្គជាទីពឹងនៃលោក ជាស្តេចនៃអ្នកប្រាជ្ញ ។
២- ព្រះធម៌ មានលក្ខណះជាទ្រឹស្តី ជារូបមន្ត ជាឋាមវន្ត ជាអភិនិហារ ជាអច្ឆរិយះ ជាមេរៀនបរិសុទ្ធិនាំមកនូវសុខសន្តិភាព ព្រោះមានបញ្ញានិងគុណធម៌ នាំឲ្យមានការប្រមូលផ្តុំ មិនមានការបំបែកបំបាក់ ជាច្បាប់ធម្មជាតិសុទ្ធសាធ ។
៣- ព្រះសង្ឃ ជាអង្គសាវ័ក ជាអ្នកទ្រទ្រង់ប្រតិបត្តិតាម ជាគំរូ ជាអ្នកដឹកនាំស្រោចស្រង់សត្វ ជាអ្នកមានពិសោធក្នុងផ្លូវល្អ ! ....។
ព្រះត្រៃសរណៈគម មានគុណធំធេង ប្រមាណមិនបានឡើយ ! បើទោះជាខ្ញុំធ្លាក់នរកអវចី សូមកុំឲ្យខ្ញុំភ្លេចពោលគុណនេះក្នុងដួងចិត្ត បើបានប្រតិស្ឋនៅសួគា៌ល័យក៏សូមកុំឲ្យមានការប្រហែសធ្វេសក្នុងការប្រតិបត្តិតាមធម៌វិន័យ ត្រាតែបានដល់ព្រះនិព្វានទៅហោង !

