នេះជាសប្តាហ៍ចុងក្រោយនៃឆ្នាំចាស់ហើយ !
១- អរគុណចំពោះអ្វីៗដែលខ្ញុំបានឆ្លងកាត់ក្នុងឆ្នាំចាស់ !
២- អរគុណរឿងរ៉ាវទាំងអស់ដែលបានបង្រៀនខ្ញុំ ជួយផ្លាស់ប្តូរខ្ញុំ ធ្វើឲ្យខ្ញុំបានក្លាយជាមនុស្សមានការអត់ធន់ មានភាពរឹងមាំតាមផ្លូវចិត្ត ចេះកែប្រែការគិតដើម្បីបានក្លាយជាមនុស្សត្រឹមត្រូវម្នាក់ ។
៣- សុំការអត់អោនលើកលែងទោស បើសិនជាខ្ញុំបានធ្វើឲ្យអ្នកមានការឈឺចាប់តាមផ្លូវចិត្តដោយអចេតនា អំណឹះតទៅខ្ញុំនឹងប្តេជ្ញាចិត្ត៖
ក- ធ្វើខ្លួនជាអ្នកខិតខំរៀនសូត្រឲ្យបានល្អមួយរូប
ខ- គិតគូរពិចារណាឲ្យបានកាន់តែល្អជាងមុន
គ- លែងខំស្វែងរកអ្វីដែលខ្លួនចូលចិត្តខ្លាំងពេក ព្រោះអ្វីក៏មានផលអាក្រក់របស់វាដែរ ថែរក្សាមនោសញ្ចេតនាធំជាងការប្រដេញតាមវត្ថុខាងក្រៅ ចូលឲ្យកាន់តែកៀកការប្រៀនប្រដៅរបស់ព្រះពុទ្ធ !
ចុះអ្នកវិញ មានអ្វីដែលត្រូវផ្លាស់ប្តូរដែរ ?។

