មានតែការសិក្សាប៉ុណ្ណោះទើបគេអាចដឹងថា

S
suos-khly

មានតែការសិក្សាប៉ុណ្ណោះទើបគេអាចដឹងថា តើខ្លួនត្រូវចម្រើនសមាធិ វិបស្សនាដូចម្តេច ហើយខ្លួនកំពុងតែឋិតនៅក្នុងទីតាំងណានៃការបដិបត្តិ ? ឃើញសេចក្តីផ្សេងគ្នានៃអង្គឈាននិងនីវរណៈ ដែលជាធម៌បដិបក្ខនឹងគ្នា ។ ស្គាល់អង្គនៃបឋមឈានច្បាស់ៈ វិតក្កៈ - វិចារៈ - បីតិ - សុខៈ និង ឯកគ្គតា ថាតើវាមានលក្ខណៈដូចម្តេច ? ស្គាល់កុសល និងអកុសលដែលវាកើតផ្លាស់ប្តូរគ្នាយ៉ាងរហ័សនិងយ៉ាងច្បាស់ប្រាកដ បើមិនដូច្នោះទេគេអាចច្រឡំ សោមនស្សវេទនាដែលជាលោភៈមូលចិត្តថាជាកុសល(ពេលសមាធិពាល់ត្រូវបីតិសុខៈ ត្រជាក់ស្រួលនៅក្នុងភ្នែនហើយរីករាយចង់បានវាគឺជាលោភៈចិត្តទេ ត្រូវកំចាត់ចេញដោយឧបេក្ខា) ។ ចម្រើនកម្មដ្ឋានណាគប្បីឃើញនិមិត្តក្នុងកម្មដ្ឋាននោះ មិនមែនទៅឃើញនរក សួគ៌ឬហេតុការណ៍ផ្សេងៗទេ ដូចជាបើចម្រើនអាបោកសិណក៏ឃើញនិមិត្តត្រឹមតែអាបោ(ទឹក)ប៉ុណ្ណោះ ។ គេអាចឃើញបាតុភូតចក្រវាឡ ប៉ុន្តែមិនមែនជាសម្មាសមាធិទេ ឃើញហើយត្រឹមតែដឹង កុំរីករាយកាន់យក ។ មហាកុសលញាណវិប្បយុត្តក៏មិនមែនជាសម្មាសមាធិដែរ ដូចជាទន្ទេញទាំងមិនយល់ជាដើម ។ រៀន + បង្រៀន + បដិបត្តិ => ចាក់ធ្លុះសភាវធម៌ និងនាំមកនូវភាពគង់វង់នៃព្រះសាសនា ។ 

Comments