វាគួរឲ្យអស់សំណើចណាស់នៅពេលដែលមនុស្សម្នាក់ផ្តល់ដំបូន្មានដល់អ្នកដទៃនូវអ្វីដែលខ្លួនមិនអាចធ្វើបាន ! ។ ប៉ុន្តែការនាំគេគិតល្អ និយាយល្អ ធ្វើល្អ បើទោះជាខ្លួននៅមិនអាចធ្វើតាមបានក៏ប្រសើរជាងនាំគេគិតអាក្រក់ និយាយអាក្រក់ ធ្វើអាក្រក់ដែរ ក្នុងទីងងឹតមានត្រឹមពន្លឺអំពិលអំពែកក៏គួរ ក្នុងទីមិនមានអុសសោះមានត្រឹមធាងល្ហុងក៏គួរ គ្រាន់បើជាងអត់ដែរ ។

