ជីវិតគឺជាកម្មដ្ឋាន

S
suos-khly

ជីវិតគឺជាកម្មដ្ឋាន គួរដល់ការសិក្សាណាស់ បទពិសោធដែលយើងទទួលបានមានគ្រប់អត្ថន័យ ដែលយើងមិនគួររាងចាលឡើយ។ក្នុងគ្រាដែលចិត្តយើងមានទុក្ខ ស្ថិតក្នុងស្ថានភាពនេះ ចិត្តត្រូវរកទីពឹង ហេតុនេះគោលធម៌ក្នុងពុទ្ធសាសនា សក្តិសមនឹងជ្រើសរើស យកមកប្រើប្រាស់ដើម្បីស្រោចស្រង់ជីវិតណាស់។បញ្ហាទាំងអស់កើតមានកាន់តែច្រើនឡើង ព្រោះតែការប្រកាន់ដ៏គួរឲ្យភ័យខ្លាច ដូច្នេះក្រៅពីព្រះធម៌គឺមិនអាចដោះស្រាយបញ្ហានេះបានឡើយ ព្រោះតែចំណេះពេញខួរក្បាល តែគ្មានបច្ចេកទេសគ្រប់គ្រងចិត្តឲ្យបានល្អ។និព្វានគឺជាបញ្ញាដែលមិនមានលោកនេះជាអារម្មណ៍ ព្រោះបានមើលឃើញទុក្ខទោសរបស់ក្ខ័ន្ធ ហើយត្រូវជំនួសមកវិញដោយចិត្តស្ងប់ ដែលជាផលនៅក្រៅសង្ខតលោកធាតុ ។មិនអាចមើលឃើញនិព្វានដោយការមើលមិនឃើញទុក្ខក្នុងសង្សារវដ្ត(ចំពោះវេនេយ្យសត្វ)។

Comments