១.មនុស្សខ្លះ ពេលជួបបញ្ហាបែរជាទន់ទោរទៅតាមបញ្ហានិងមិនអាចប្រឈមបាន។ ពួកគេតែងតែបញ្ចេញនូវភាពទន់ខ្សោយ ទុក្ខលំបាកដើម្បីចង់ឱ្យមនុស្សជុំវិញជួយទាំងដែលខ្លួនមិនទាន់ព្យាយាមដោះស្រាយ។ មិនទាន់បានប្រយុទ្ធផង បែរជាបោះទង់សមុនបាត់ទៅហើយ។
២.មនុស្សខ្លះ ពេលជួបបញ្ហា ពួកគេមិនស្រែកអង្វរកនរណាឱ្យជួយទេ។ ពួកគេប្រឹងប្រែងជម្នះ តស៊ូ ពុះពារអស់ពីកម្លាំងកាយចិត្តដើម្បីដោះស្រាយ។ បញ្ហាខ្លាចបំផុតគឺដំណោះស្រាយ។ ដំណោះស្រាយកើតឡើងដោយបញ្ញា កាលណាបើមានបញ្ញា នោះបញ្ហាក៏កាត់បន្ថយ។

