ខ្លឹមសារជីវិតគឺឋិតនៅត្រង់ការសាងប្រយោជន៍ឲ្យខ្លួនឯងនិងការសាងប្រយោជន៍ឲ្យអ្នកដទៃ ប្រយោជន៍អ្វីស្មើដោយសីល សមាធិ បញ្ញាមិនមានឡើយ ។ដូចគ្នានេះដែរ ចិត្តដែលបានបង្ហាត់ដោយល្អរួចហើយ នឹងនាំមកនូវពរជ័យច្រើនជាងចិត្តដែលមិនបានហ្វឹកហាត់ ។ ព្រះពុទ្ធ និងសាវ័ករបស់ទ្រង់សុទ្ធតែផ្តើមចេញតាមរបៀបដូចគ្នានឹងយើងដែរ គឺចាប់ផ្តើមពីចិត្តដែលមិនបានហ្វឹកហាត់ដូចគ្នា
ប៉ុន្តែក្រោយមក សូមមើលពីរបៀបដែលពួកគេបានក្លាយជាប្រធានបទនៃការគោរពរបស់យើងទាំងអស់គ្នា ។ ហើយចូរសង្កេតមើលថា តើយើងបានទទួលអត្ថប្រយោជន៍ប៉ុន្មានពីការបង្រៀនរបស់ព្រះអង្គ ? យើងពិតជាឃើញថា មានប្រយោជន៍អ្វីខ្លះបានប្រគល់ដល់ពិភពលោកទាំងមូលពីបុព្វបុរសទាំងនោះ ដែលបានឆ្លងកាត់ការបង្ហាត់បង្រៀនចិត្តដើម្បីឈានដល់សេរីភាពថ្នាក់កំពូលបានដូច្នេះ ? ។ ចិត្តដែលគ្រប់គ្រង និងបណ្តុះបណ្តាលត្រូវបានបំពាក់ឱ្យកាន់តែប្រសើរឡើង ដើម្បីជួយយើងក្នុងគ្រប់វិជ្ជាជីវៈ គ្រប់ស្ថានភាពក្នុងការរស់នៅទាំងអស់។
ចិត្តដែលមានវិន័យនឹងរក្សាជីវិតរបស់យើងឱ្យមានតុល្យភាព(ឧបេក្ខា សហគត ញាណសម្បយុត្តំ) ធ្វើឱ្យការងារកាន់តែងាយស្រួល និងអភិវឌ្ឍ និងចិញ្ចឹមបីបាច់ហេតុផលដ៏ល្អ ដើម្បីគ្រប់គ្រងសកម្មភាពរបស់យើងកុំឲ្យប្រតិកម្មផ្តេសផ្តាស ។ នៅទីបញ្ចប់ សុភមង្គលរបស់យើងនឹងកើនឡើងទៅតាមនោះ នៅពេលដែលយើងធ្វើតាមការហ្វឹកហាត់ចិត្តត្រឹមត្រូវគឺ សីល សមាធិ បញ្ញា !

