អ្វីដែលមនុស្សខុសពីសត្វគឺការចេះគោរពគ្នា !

S
suos-khly

អ្វីដែលមនុស្សខុសពីសត្វគឺការចេះគោរពគ្នា ! សូម្បីតែព្រះពុទ្ធគោតមយើង ក៏ព្រះអង្គនៅតែដាស់តឿនយើងគ្រប់គ្នាឲ្យគោរពព្រះពុទ្ធអតីតកាលដែរ នេះគឺជាការដាស់តឿនឲ្យមនុស្សចេះគោរពលើកតំកើងមនុស្សល្អនេះឯង ។ បើគេគោរពយើង យើងត្រូវតែគោរពគេ បើគេមិនគោរពយើង យើងក៏នៅតែគោរពគេ ព្រោះអាកប្បកិរិយាមិនថ្លៃថ្នូរនោះ វាបានបញ្ជាក់យ៉ាងច្បាស់ថា គេគឺជាមនុស្សដូចម្តេច មិនមែនយើងទេ ។ ការមិនដឹងខ្ពស់ទាប មិនដឹងចាស់ក្មេង មិនដឹងគុណមាតាបិតា វាមិនមែនជាប្រពៃណីជនជាតិខ្មែរទេ ។ គោរពខ្លួនឯងគឺគោរព ពាក្យសម្តី គោរពពេលវេលា គោរពវិន័យ រឿងនេះចំពោះមនុស្សម្នាក់រឹតតែមិនអាចខ្វះបានទៅទៀត ។

Comments