ក្នុងពេល ចុតិ - បដិសន្ធិ បន្ទាប់ពីការបែកធ្លាយនៃចុតិចិត្តនៅក្នុងភពចាស់ បដិសន្ធិចិត្តដែលកើតឡើងនៅក្នុងភពថ្មី ប្រព្រឹត្តិទៅជាប់មិនដាច់នៅក្នុងក្រសែចិត្តនោះ មានទាំងសហជាតិបច្ច័យ ឧប្បនិស្សយបច្ច័យនិងផលកម្មជាដើម នាំគ្នាចេញមុខធ្វើការតាមកម្លាំងរៀងៗខ្លួន។ព្រោះកម្មនិងឋាមពលដទៃទៀត ដែលមាននៅក្នុងក្រសែចិត្តនៃភពចាស់ ត្រូវបានបញ្ជូនទៅកាន់ក្រសែចិត្តនៃភពថ្មី។ប្រសិនបើបុគ្គលនោះបានកើតជាមនុស្សទៀត សភាពនៃចិត្ត ចរិតឥរិយាបទរបស់គាត់។ល។នឹងមានលក្ខណះដូចគ្នាច្រើនឬតិចទៅនឹងបុគ្គលនោះ កាលពីក្នុងអតីតជាតិ ដោយសារឧប្បនិស្សយបច្ច័យចាប់ផ្តើមរលាចេញមកសន្សឹមៗ ឧ- ពីមុនធ្លាប់សន្សំនិស្ស័យរករឿងគេ លុះធំដឹងក្តីបន្តិចម្តងរលាចេញចរិតឧប្បនិស្ស័យកោងកាចដើររករឿងបង្កហេតុជាមួយគេឯង ខ្លះអតីតជាតិធ្លាប់សន្សំទានសីល លុះកើតមកមិនទាន់ចេះដើរផងក៏ចេះដាក់ទានក៏មាន ។ ចិត្តអាក្រក់ផ្តល់តែទុក្ខសោកដល់យើង ចិត្តល្អប្រកបដោយបញ្ញាផ្តល់ក្តីសុខឲ្យយើង ព្រោះហេតុនេះទើបយើងត្រូវតែខំអប់រំដុសខាត់សំអាតចិត្តពីជាតិនេះ(ចិត្តជាអ្នកទៅកើតទៀត) ដើម្បីមានក្តីសុខនៅបរលោកនាយ ! ។

