សិក្សាអរិយបុគ្គលថ្នាក់ទីមួយហៅថា សោតាបន្នៈ
លោកមានសទ្ធាស៊ប់សួនលែងផ្លាស់ប្តូរទៅក្រៅពុទ្ធសាសនា និង សីលលែងដាច់ ហើយលោកលះបាន សក្កាយទិដ្ឋិ វិចិកិច្ឆា សីលព្វត្តបរាមាសៈ។ ចំពោះចុល្លសោតាបន្ន ឬ ការបានពាល់ត្រូវជាតំបូងគឺដូចជាបានចូលរៀនថ្នាក់ទីមួយនៅដើមឆ្នាំ នៅអាចផ្លាស់ប្តូរទៅជាកល្យាណបុថុជ្ជនវិញបានដោយសារតែកើតទិដ្ឋិមានះក្នុងធម៌ ធម៌នេះ ចិត្តស្ងប់ប្រភេទនេះ សុខរបៀបនេះ អាត្មាអញមិនដែលឃើញពីមុនមកសោះ ជាពិសេសគឺពាល់ត្រូវវិបស្សនូបកិលេស១០ណាមួយ ក៏កាន់យកដោយតណ្ហា ទិដ្ឋិ មានះ ថា អញគឺជាអរិយបុគ្គល អាត្មាអញចប់កិច្ចហើយ អញបាននិព្វានហើយ អញជាអរហន្ត ខ្លះទៅជាបែកក្លាយជាគ្រូស្តោះផ្លុំ ស្រោចទឹក ទស្សន៍ទាយបាត់ទៅ ។ បើបដិបត្តិត្រឹមត្រូវគេនឹងឡើងទៅជា មហាសោតាបន្ន(ថ្នាក់ទីមួយចុងឆ្នាំត្រៀមឡើងថ្នាក់ទីពីរ) លោករួចផុតពីទិដ្ឋិមានះ ត្រៀមខ្លួនចូលសកទាបន្តទៀត ។ សោតាមាន៣ក្រុមទៅតាមកម្លាំងសមថៈវិបស្សនា ឯកពាជិ(លោកបរិនិព្វានក្នុងជាតិនេះតែម្តងឬបរិនិព្វានមួយជាតិទៀត) កោលំកោលៈ(នៅពីរបីជាតិទៀតទើបបរិនិព្វាន) សត្តខត្តំបរមៈ(កើតតែមនុស្សនិងទេវតា៧ជាតិទៀតទើបបរិនិព្វាន) ។

