ស្តាប់ មើល គិត សាកសួរ !

S
suos-khly

ស្តាប់ មើល គិត សាកសួរ ! ដើម្បីផ្សាំងចិត្ត ផ្សាំងកិលេសឲ្យស្លូត ឲ្យសុភាព ស្រូបយកពត៌មានវិជ្ជមានឬ ព្រះពុទ្ធដីកា យកមកអប់រំពេលដែលចិត្តមានរបួស។ពែនភ្នែនសមាធិវិភាគពិនិត្យមើលពត៌មាន(សមាធិប្រកបដោយវិតក្កៈវិចារៈ)ដែលខ្លួនបានទទួលមកពីមុន បើមិនល្អត្រូវលប់ចោលចេញ ត្រូវកាត់បន្ថយការស្រូបយកទិន្នន័យមិនល្អ បង្រួមការគិតឲ្យរួមតូច នេះជាវិធីផ្សាំងចិត្តងាយៗ ! ដើម្បីឲ្យចិត្តមានក្តីសុខ ឲ្យវាចេះព្រមរស់នៅជាមួយអ្វីដែលវាមាន។បើចិត្តក្តៅក្រហាយស្រាប់ហើយ ទៅមើល ទៅស្តាប់តែរឿងក្តៅក្រហាយ តើឲ្យវាត្រជាក់បានដូចម្តេចទៅ ? បើស្តាប់តែធម៌ ទៅមើលជីវភាពអ្នកប្រាថ្នាតិច ហើយបានធ្វើបុណ្យជាមួយពួកលោក នោះទើបចិត្តវាចេះត្រជាក់ទៅបាន។ហេតុអីពេលមានទុក្ខ ចាស់ៗ ឲ្យដើរស្រោចទឹកឲ្យបាន៧វត្ត ? ព្រោះក្រែងលោបានជួបលោកអ្នកដែលពូកែពន្យល់ឲ្យចេះរស់នៅនេះឯង !។ គិតទៅមើលថា តើចិត្តល្អរបស់យើងវាដែលចេះផ្តល់ទុក្ខទោសឲ្យយើងពីកាលណា មានតែចិត្តអាក្រក់ ចិត្តកាចមានះ ចិត្តប្រកាន់មាំ ចិត្តកំណាញ់ឬស្យា ចិត្តង៉ក់ ង ចិត្តទាមទារឲ្យគេធ្វើតាមយើងនេះទេតើ ដែលជាអ្នកធ្វើបាបយើងឲ្យក្តៅក្រហាយទាំងយប់ទាំងថ្ងៃនោះ ! ។ចង់បានក្តីស្រឡាញ់ ត្រូវបំបាត់ក្តីស្អប់ពីក្នុងចិត្ត មិនមែនតាមគុំគួនរករឿងគេនោះទេ ចង់បានក្តីសុខត្រូវចេះលះទុក្ខកង្វល់ ។

Comments