ភវង្គគឺជាតួមេម័រីរបស់ចិត្ត

S
suos-khly

ភវង្គគឺជាតួមេម័រីរបស់ចិត្ត វាមិនដឹងអារម្មណ៍ទេ ពេលអារម្មណ៍មិនទាន់ពាល់ត្រូវ ទាល់តែបំពេញការងារទើបវាធ្វើការជាមួយអារម្មណ៍ហើយដឹងអារម្មណ៍បាន ភវង្គគឺដូចជាចិត្តកំពុងដេកលក់ ។​ វិញ្ញាណជាចិត្តដឹងអារម្មណ៍ ជាចិត្តកើតតាមបញ្ចវិញ្ញាណដែលត្រឹមតែដឹងអារម្មណ៍(ដឹងរូប ដឹងសម្លេង ដឹងក្លិនដឹងរស ដឹងការពាល់ត្រូវកាយ)វាមិនអាចគិតពិចារណាបានទេ​ ហើយមានតែក្នុងខណៈបច្ចុប្បន្នតែប៉ុណ្ណោះ (មនោធាតុ និង មនោវិញ្ញាណធាតុ) ទាល់តែនៅក្នុងមនោទ្វារទើបមានអារម្មណ៍ជាអតីត(អតីតារម្មណ៍)និងអនាគត(អនាគតារម្មណ៍) ។ ភវង្គមានតួនាទីបន្តភព(ជាអ្នកទៅកើតទៀត) តំរង់ភព រក្សាភព ចិត្តអាចបម្លែងម្តងជាចិត្តម្តងជាវិញ្ញាណ(មនោវិញ្ញាណ) ទីតាំងចិត្តគឺអាស្រ័យបេះដូងផង អាស្រ័យខួរក្បាលផង ដេកលក់ចិត្តជាភវង្គ ភ្ញាក់ឡើងចិត្តជាវិញ្ញាណ វិញ្ញាណមាននៅក្នុងខួរក្បាលផង ក្នុងអាយតនៈផង ។

Comments