ស្នាមញញឹម គឺជាជំងឺឆ្លងដ៏ល្អមួយ ដែលអាចធ្វើអោយមនុស្សជុំវិញខ្លួនអ្នករីករាយ នឹងញញឹមតបមកអ្នកវិញ ប្រសិនបើអ្នកបានញញឹមដាក់ពួកគេមុន។ វាមិនមានអ្វីដែលអ្នកត្រូវចំណាយច្រើននោះទេ បើគ្រាន់តែញញឹមចេញពីចិត្តនោះ ហើយបើកាលណាអ្នកកាន់តែចាយវា នោះអ្នកនឹងកាន់តែកើននូវភាពរីករាយ នេះនៅក្នុងជីវិតកាន់តែច្រើនផងដែរ។

