យើងគ្មានពេលច្រើនទេ !

S
suos-khly

យើងគ្មានពេលច្រើនទេ ! « ជីវិតគឺដូចជាទឹកសន្សើមជាប់ចុងស្មៅ » វេលាអារុណរះក៏ស្ងួតអស់ យើង​ត្រូវ​មាន​ចិត្ត​ខ្នះខ្នែង​ចំពោះខ្លួនឯង ដោយ​ការពន្លត់​ភ្លើងលោភៈ ទោសៈ មោហៈ ​ដើម្បី​ស្វែង​រក​សេចក្តីសុខ​តាម​រយៈ​សេចក្ដី​ស្រឡាញ់ ការអាណិតអាសូរគ្នា និង​ការ​លះបង់​របស់​យើងចំពោះអ្នកដទៃ ។ កុំខ្លាចក្នុងការបូជាបញ្ញាស្មារតី ដែលសទ្ធាគឺចាំបាច់បំផុតក្នុងការយកទៅបម្រើព្រះដ៏មានព្រះភាគ បើទោះជាគុណធម៌របស់យើងនៅថ្នាក់ទាបយ៉ាងណាក្តី ព្រះពុទ្ធនឹងគាំទ្រអ្នក ព្រះអង្គមិនបានបោះបង់អ្នកចោលនោះទេ ឲ្យតែអ្នកជាមនុស្សដឹងខុសហើយចេះកែប្រែ ព្រះពុទ្ធគឺជាកម្លាំងចិត្តរបស់យើង ព្រះអង្គគឺជាម្ចាស់ជីវិតរបស់យើង ព្រះអង្គគឺ​ជា​ព្រះដែលមានមហាករុណាទិគុណចំពោះមនុស្សសត្វក្នុងភពបី ! ។ 

Comments