សួនគំនិត !
១- កុំបង់ខាតសេចក្តីស្រឡាញ់ទៅលើអ្នកណាម្នាក់ដែលមិនឲ្យតំលៃសេចក្តីស្រឡាញ់របស់យើង យកពេលមើលថែខ្លួនវិញទៅល្អជាង ។
២- ការរំពឹងទុកខ្ពស់១ ក្តីសង្ឃឹមហួសហេតុ១ វាសុទ្ធតែជាមូលហេតុនៃការឈឺចាប់ ការខកចិត្តតែប៉ុណ្ណោះ ហាត់មកធ្វើអ្វីៗដោយប្រុងប្រយ័ត្នឲ្យបានល្អបំផុតវិញ ផលបានមកយ៉ាងណាក៏សប្បាយចិត្តដែរ ។
៣- និយាយតិចស្តាប់ច្រើន ពូកែអ្វីមិនស្មើនឹងពូកែធ្វើត្រាប់តាមមនុស្សខ្លាំងនោះទេ ធ្វើតាមចំណុចខ្លាំងអ្នកនឹងក្លាយទៅជាមនុស្សខ្លាំង ។ នៅសម័យពុទ្ធកាលមានមាណពពូកែត្រាប់តាមសេដ្ឋីរហូតដល់ក្លាយជាមហាសេដ្ឋីបាន ។

