ឧបក្កិលេសរបស់ចិត្ត

S
suos-khly

ឧបក្កិលេសរបស់ចិត្ត មិនគួរឲ្យគាំទ្រ មិនគួរឲ្យសេពគប់ ត្រូវកម្ចាត់វាដោយសមថៈ វិបស្សនា ដោយការព្យាយាមសិក្សាបរមត្ថធម៌ស្គាល់ពីទោសរបស់វា ដែលនាំយើងទៅទុគតិជារឿយៗ លួចយកសុគតិពីយើង លួចមគ្គផល និព្វាន ។ វាជារបស់យើងស្រេចស្រាប់តាំងពីដើមកប្ប ទើបត្រូវប្រើពេលយូរក្នុងការកំចាត់វាចេញ មិនដាក់ធុរៈចុះឡើយ ។
សេចក្តីលោភលន់ - កំហឹងក្រោធនិងការសងសឹកគុំគួន - គំនិតវង្វេងរាយមាយ - ការរមិលគុណ - ការច្រណែន - កំណាញ់ - អំនួតអួតអាង - មានះប្រៀបធៀប - ចចេសរឹងរូស - ប្រកួតប្រជែង មាយាពុតត្បុត សុទ្ធតែជាធម៌ដែលត្រូវរំលត់ចេញដោយអំណាចសមថៈ វិបស្សនា ផ្លូវក្រៅពីនេះមិនជាឋានៈឡើយ ។

Comments