សុភាពនារីគប្បីរក្សាខ្លួនដោយកិច្ច៨យ៉ាងៈ
១-គោរពវិន័យគ្រួសារឲ្យបានម៉ត់ចត់
២-មិនត្រូវចេញដើរដោយគ្មានការអនុញ្ញាត្តិពីឪពុកម្តាយឬពីអាណាព្យាបាល
៣-មិនត្រូវដើរជាមួយមនុស្សប្រុសតែពីរនាក់ សូម្បីត្រូវជាបងប្អូន(លើកលែងតែចាំបាច់)
៤-ពេលមានភ្ញៀវមករកមនុស្សក្នុងផ្ទះ ត្រូវឈរនៅត្រឹមមាត់ទ្វារ ជំរាបសួរហើយនិយាយដោយគោរព វេលាចប់កិច្ចកាលណាបិទទ្វារចូលផ្ទះវិញភ្លាម។
៥-ការនិយាយស្តីជាមួយប្រុសកំលោះ មិនត្រូវសើចលេងលែបខាយពាក្យសំដីឡេះឡោះ ដើមភ្នែកកន្ទុយភ្នែក នាំបាត់តំលៃខ្លួនឯង។
៦-សំលៀកបំពាក់ត្រូវស្លៀកពាក់សមរម្យ ត្រូវតាមកាលវេលា ដែលត្រូវប្រើ មិនស្លៀកពាក់ហួសហេតុ នាំគេមើលងាយ។
៧-ត្រូវចេះឲ្យតំលៃខ្លួនឯងជាជាងឲ្យអ្នកដទៃវាយតំលៃ លើកាយវិការឬកពារសំដីសំដៅនិងការទទួលទានអាហារ។
៨-ដោយសារតែខ្លួនជាមនុស្សមានតំលៃ ទើបមានបុរសថ្លៃៗចងចិត្តគួចប៉ងប្រាថ្នាជាគូរគ្រង ត្រូវចេះស្តាប់សំដីចាស់ទុំហើយមើលចរិតឬកពារបុរសដែលខ្លួនប្រាថ្នាយកជាគូរគ្រងឲ្យបានល្អ។ចូរកុំតក់ស្លុតនឹងរូបសម្បត្តិនិងសំភារៈ ដែលគេមាន ព្រោះចិត្តគំនិតទេដែលត្រូវរស់នៅជាមួយអ្នកអស់មួយជីវិត។ក្រោយការកសាងគ្រួសាររួចហើយ អ្នកគឺជាមនុស្សតែម្នាក់គត់ ដែលចេះថែទាំប្តីនិងកូនៗ ប្រកបដោយឧត្តមគតិនិងបញ្ញាញាណ ហេតុនេះត្រូវចេះក្តាប់និងលាឲ្យបានល្អ ! ។

