-គិតច្រេីន
-ស្មុគស្មាញច្រេីន
-មានអារម្មណ៍stressច្រេីន
-មានអារម្មណ៍កំពុងមានបន្ទុកកាន់ធ្ងន់
-សម្ពាធច្រេីនគ្រប់ទិស
-មានអារម្មណ៍ឯកា
-ព្រួយរឿងអនាគត
អ្នកត្រូវតែយកឈ្នះអារម្មណ៍ទាំងអស់នេះ ដោយរៀនបន្ធូរភាពតានតឹង តាំងអារម្មណ៍ឱ្យបានស្ងប់ កុំព្យាយាមលាក់ទុកបញ្ហាច្រេីនពេក។គេថាដេីរជាមួយអ្នកប្រាជ្ញនាំឱ្យខ្លួនប្រសេីរ ដេីរជាមួយពាលនាំឱ្យខ្លួនអាប់យស។ ការសេពគប់ពិតជាសំខាន់សម្រាប់ជីវិតមនុស្សម្នាក់ ទោះជាពេលខ្លះ អ្នកប្រហែលជាភ្លេចសង្កេតលេីរឿងទាំងនេះ ប៉ុន្តែវាជារឿងពិតនៅពេលអ្នកបានដឹងច្បាស់ពីវា។
ទាំងអស់នេះ ក៏វាមិនខុសពីមជ្ឈដ្ឋានជុំវិញដែរ នៅពេលដែលអ្នករស់នៅព័ទ្ធជុំវិញដោយការខឹងស្អប់ គុំកួន កំហឹង ស្ដីបន្ទោស នោះជាជីវិតរបស់អ្នកក៏ជាទំនោរទៅរកបរិបទបែបនោះដែរ។
ដូច្នេះបានជាមនុស្សត្រូវមានការប្រុងប្រយ័ត្នចំពោះការប្រាស្រ័យទាក់ទង ការសេពគប់ និងមជ្ឈដ្ឋាននៃការរស់នៅ។

