ជីវិតបានផ្តល់សំណួរជាច្រើនឲ្យដល់អ្នក

S
suos-khly

ជីវិតបានផ្តល់សំណួរជាច្រើនឲ្យដល់អ្នក វាដូចជាស្រមោលមុខរបស់អ្នកក្នុងផ្តិលទឹក អ្នកអើតពេលណាឃើញវាពេលនោះ ឯចម្លើយគឺមានតែអ្នកប៉ុណ្ណោះដែលត្រូវស្វែងរកដោយខ្លួនឯង។នៅពេលដែលទិដ្ឋភាពជីវិតរបស់អ្នកត្រូវផ្លាស់ប្តូរ ព្រោះតែអ្នកមានការផ្លាស់ប្តូរពីខាងក្នុងមកតែម្តង ការដែលអ្នកផ្លាស់ប្តូរដោយសារតែហេតុផលខាងក្រៅគាបសង្កត់វាមិនមែនជាការផ្លាស់ប្តូរពិតប្រាកដឡើយ(ដែលដូនតាខ្មែរតែងនិយាយថា ឆ្កែកន្ទុយខ្វៀនគឺនៅតែខ្វៀន) គឺដោយសារតែការ <យល់>ច្បាស់ដោយខ្លួនឯងតែប៉ុណ្ណោះទើបមានការផ្លាស់ប្តូរពិតប្រាកដបាន ! បែបនេះហើយទើបព្រះពុទ្ធទ្រង់ត្រាស់ថា << ចិត្តបរិសុទ្ធបានដោយបញ្ញា >>នោះ។

Comments