គូស្នេហ៍គ្មានការយល់ចិត្តគ្នា

S
suos-khly

គូស្នេហ៍គ្មានការយល់ចិត្តគ្នាព្រោះម្នាក់ៗធ្វើតាមតែចិត្តរៀងៗខ្លួន រួចហើយប្រឹងអូសទាញគ្នាឲ្យមកតាមគំនិតខ្លួន គេគ្មានចេះហត់នឿយនឹងការងារទេតែគេត្រូវឆ្កួតព្រោះតែការទើសចិត្តព្រោះអូសទាញគ្នាមិនបាន សុទ្ធតែក្បាលរឹងដូចគ្នា ! ។ បើអ្នករស់នៅគ្រាន់តែចង់ឲ្យគេគោរពលើកតំកើង នោះអ្នកនឹងត្រូវស្លាប់ដោយសារតែការបដិសេធពីអ្នកដទៃជាមិនខាន ។ យើងអាចគិតផ្តោតទៅលើអ្វីដែលនាំឲ្យរីករាយក្នុងជីវិត ជាជាងការគិតផ្តោតទៅលើការឈឺចាប់ វាជាជំរើសរបស់យើងដែលយើងអាចធ្វើបាន ចូរជ្រើសរើសដោយភាពឆ្លាតវៃចុះ ! ។ គំនិតសងសឹកគ្នាតើបានអីមកវិញ ? មិនបានត្រឹមតែដេកបែរខ្នងដាក់គ្នាទេឬ ? ខាត ...... អត់លិទ្ធរៀងខ្លួនទៅ ! ។

Comments