សួនគំនិត !
១- មេរោគរបស់ចិត្តគឺ ច្រណែន កំណាញ់ ទើសចិត្ត គាប់ចិត្ត អាល័យ ឬបើពោលឲ្យខ្លីគឺស្រឡាញ់ស្អប់ មូលហេតុសព្វយ៉ាងរបស់ទុក្ខគឺនៅខាងក្នុងទេ មិនមែននៅខាងក្រៅឡើយ ការដែលចេះតែគិតថាទុក្ខនៅខាងក្រៅ គឺមកពីខាងក្នុងវាទាមទារចង់ឲ្យបានដូចចិត្តទេ ព្រោះហេតុនេះថ្នាំព្យាបាលគឺ សីល កម្មដ្ឋាន៤០(សមាធិ) ការត្រិះរិះពិចារណាត្រូវ(វិបស្សនា) ខំប្រឹងប្រើតែថ្នាំនេះទៅ ជំងឺក្នុងចិត្តនឹងបានជាសះស្បើយដោយមិនដឹងខ្លួនជាមិនខាន កុំចេះតែចង់ជាដោយមិនប្រឹងប្រើថ្នាំឲ្យសោះ ! ទៅមិនរួចទេ ។
២- ហ្វឹកហាត់ឲ្យកើតសតិបញ្ញាគឺដើម្បីទទួលបានសេចក្តីសុខខ្លួនឯងទេ មិនមែនដើម្បីតាមចាប់កំហុសគ្នាឡើយ ការបដិបត្តិខុសក្បួនយ៉ាងនេះហើយទើបទុក្ខមិនបានត្រូវបញ្ចប់ ។
៣- គ្មានបញ្ហាថា អ្នកដទៃគេគិតពីអ្នកដូចម្តេចនោះទេ ការឆ្ពោះទៅរកសេចក្តីសុខក្នុងផ្លូវធម៌វាជាកាតព្វកិច្ចដ៏ចាំបាច់បំផុតរបស់យើង កុំខ្វល់ !។

