បើមានអារម្មណ៍អស់សង្ឃឹមត្រូវចាំថា ៖
១- ស្ថានភាពបច្ចុប្បន្នរបស់អ្នកវាមិនមែនជាទីបញ្ចប់នៃគោលដៅនោះទេ រឿងល្អកំពុងតែរង់ចាំអ្នកនៅខាងមុខយ៉ាងអន្ទះសារទៀតផង ។
២- រឿងអាក្រក់ដែលយើងបានជួប គឺសម្រាប់ឲ្យយើងសិក្សាស្វែងយល់ដើម្បីនាំយករឿងល្អបំផុតត្រឡប់មកវិញទេ មិនមែននាំឲ្យយើងឈឺចាប់ឡើយ ។
៣- បើអ្នកមិនចូលចិត្តរឿងអ្វីមួយ ដើេចេញទៅ ជើងអ្នកមិនមែនដុះឬសឯណា ? នៅចាំបូរបាច់នាំរំខានចិត្តធ្វើអី ! ។
៤- អ្នកមិនអាចមើលឃើញរឿងថ្មីបានទេ បើអ្នកនៅតែមើលរឿងចាស់ ! បើអ្នកមិននិយាយពាក្យថាលាហើយ អ្នកក៏មិនបានឮពាក្យជំរាបសួរជាថ្មីដែរ ។
៥- បើសិនទ្វារមិនបើកទេ ម៉េចមិនបើកវាដោយខ្លួនឯងទៅ ! ចាំបាច់គិតឈឺចាប់វែងឆ្ងាយធ្វើអី ជីវិតងាយៗសោះ ចេះបន្ថែមភាពស្មុគ្រស្មាញឲ្យវាកើត ? ។

