យោបល់ចៅក្នុងរឿងប្តីប្រពន្ធ !

S
suos-khly

យោបល់ចៅក្នុងរឿងប្តីប្រពន្ធ !
លោកតា បើចៅពីមុនចៅនឹងវែកញែករកការពិត ចង់ឈ្នះចាញ់នឹងគ្នាឲ្យណាណី តែឥឡូវប្ដូរហើយ បើចិត្តគេមិនមានយើងទោះយើងស្លាប់នៅចំពោះមុខគេក៏គ្មានន័យសំរាប់គេដែរ តើសមទេដែលយើងត្រូវបូជាជីវិតចំពោះមនុស្សមិនអោយតំលៃយើង ទោះមិនមានគេយើងនៅមានញាតិមិត្ត បងប្អូន នឹងកូនដែលយើងស្រលាញ់ហើយត្រូវមើលថែ ព្រោះអ្វីព្រោះថាគ្នាមិនមានកំហុសទាល់តែសោះហើយត្រូវមករងកម្មជាមួយយើងព្រោះទង្វើរបស់មនុស្សគ្នានទំនួលខុសត្រូវជាប្ដីជាឪពុក។ កុំព្រោះតែអំពើរអាក្រក់របស់មនុស្សបែបនោះមកបំផ្លាញជីវិតយើងនឹងកូនអោយសោះ ជូតទឹកភ្នែក ខាំមាត់ ក្ដាប់ដៃ ពើងទ្រូងរួចបន្តដំណើរទៅមុខទៀត ក្នុងលោកនេះមិនមានមនុស្សមិនធ្លាប់ខុសទេ សំខាន់កុំអោយកុំហុសកើតឡើងដដែលៗកើតលើយើងបន្តទៀត គ្រោះអាចក្លាយជាលាភ ដោយការបានឃើញសណ្ដានមនុស្ស។បើខុសឆ្គងសូមអភ័យផងលោកតា ដោយក្ដីគោរពពីចៅ។

Comments