បុគ្គលដែលប្រទូស្តចំពោះជនដែលមិនប្រទូស្តតប

S
suos-khly

បុគ្គលដែលប្រទូស្តចំពោះជនដែលមិនប្រទូស្តតប ជាជនដែលបរិសុទ្ធដោយសីល មិនមានកិលេសជាទីទួល បាបរមែងមកកាន់បុគ្គលនោះលឿនរហ័ស ដូចជាធូលីល្អិតបាចច្រាស់ខ្យល់ ត្រឡប់មករកអ្នកបាចនោះវិញដូច្នោះដែរ ។ ចាំណា ! បើគេប្រមាថមើលងាយអ្នក កិច្ចដែលអ្នកត្រូវធ្វើគឺការរក្សាសីលឲ្យបានល្អ ផ្សាយមេត្តាចិត្តដល់សព្វសត្វ បើអ្នកក្រោធខឹងតប អ្នកទទួលបាបទាំងអស់គ្នាទេ ។ គេធ្វើអាក្រក់មកលើអ្នកជាកម្មរបស់គេ អ្នកប្រតិកម្មតបជាកម្មរបស់អ្នក ។

Comments