ជួបការលំបាក សាងឲ្យកើតជាភាពរឹងមាំ

S
suos-khly

មិនមែនថា អ្នកសុំសីល អ្នករៀនធម៌ អ្នកបដិបត្តិធម៌ហើយជីវិតចេះតែរលូនទៅមុខមានតែក្តីសុខទេ មិនមែនថា ខ្លួនធ្វើល្អហើយ ចេះតែទទួលបានផលល្អនោះទេ ហើយក៏កុំចេះតែគិតថា ខ្លួនធ្វើអាក្រក់ ទទួលបានតែផលល្អដែរ ព្រោះផលកម្មឬវិបាកកម្មដែលត្រូវឲ្យផល គ្មានអ្នកណាអាចដឹងមុនបានទេ ។ លោកធម៌ក៏ជាធម៌ប្រចាំលោកនេះ វាមិនដែលរត់ចោលមនុស្សដែលរស់នៅក្នុងលោកជាមួយវាឡើយ ។ ដើរហាលក្តៅមិនមែនក្តៅតែមនុស្សអាក្រក់ទេ ចូលព្រៃក៏មូសមិនមែនមិនខាំតែមនុស្សល្អដែរ បើយើងយល់ពីច្បាប់ធម្មជាតិ(ច្បាប់កម្ម) ហើយមានសតិដឹងទាន់គំនិត យើងរមែងប្រើសេចក្តីអត់ធន់ជាមួយបញ្ហាគ្រប់យ៉ាងបាន ហើយទាញយកប្រយោជន៍ពីអកុសលវិបាកដែលខ្លួនបានជួបនោះមកវិញ ! (ជួបការលំបាក សាងឲ្យកើតជាភាពរឹងមាំនិងជាភ័ព្វវាសនាសម្រាប់ជីវិតខ្លួនឯង ) ។

Comments