ជំងឺជាន់ពន្លិច

S
suos-khly

១.មិត្តភក្តិខ្លះ នៅពេលដែលយើងកំពុងជួបវិបត្តិ ទុក្ខវេទនា លំបាកតោកយ៉ាក ពួកក៏មានចិត្តជួយចេះលើកទឹកចិត្តជំរុញឱ្យយើងមានក្តីសង្ឃឹមក្រោកបន្តជីវិតទៅមុខ។ ប៉ុន្តែខ្លះទៀត ចាំមើលតែយើងធ្លាក់ដាបដល់ដី កំពុងពិបាក ឈឺចាប់ ពួកគេក៏ឆ្លៀតជាន់យើងឱ្យកាន់តែកប់កៀនស្ទើររកខ្យល់ដកដង្ហើមមិនរួច។
២.អ្នកចេះខ្លះ ពេលឃើញយើងល្ងង់ ពួកគេក៏ជួយណែនាំដាស់តឿន ផ្តល់បទពិសោធ ចំណេះដឹង ប៉ុន្តែអ្នកចេះស្ទើរៗខ្លះ ឃើញយើងរាល់មិនសូវចេះ ពួកគេចាប់ផ្តើមកើតបូសក្លៀក ពើងទ្រូងជាន់ពន្លិច វាយប្រហារ ប្រមាថសព្វគ្រប់បែបយ៉ាង ឱ្យយើងកាន់តែងើបមុខលែងរួច។
៣.អ្នកមានខ្លះ ឃើញគេក្រ ក៏មានចិត្តជួយបរិច្ចាគខ្លះជួយគ្នាក្នុងគ្រាក្រ ប៉ុន្តែមួយចំនួនឃើញគេក្រ បែរជាកើតសេចក្តីស្អប់ខ្ពើម មើលងាយ មើលថោកសព្វសារពើ។ ស្អប់ភាពក្រ ប៉ុន្តែសូមកុំស្អប់អ្នកក្រ។

Comments