ការអប់រំក្នុងពុទ្ធសាសនាគឺជាការអប់រំបែបវិទ្យាសាស្ត្រសុទ្ធសាធព្រោះមានលក្ខណៈដូចគ្នាបេះបិទៈ
១- ទ្រឹស្តី(Theory) ច្បាប់កម្ម ច្បាប់បដិច្ចសមុប្បាទ និង អរិយសច្ចៈ។ល។
២- សម្មតិកម្ម(Hypothesis) មានជាឧបមា ឬ ទិន្នន័យមុនទើបឲ្យពិសោធបញ្ជាក់តាមក្រោយ ភ្លើងគឺក្តៅ អ្នកណាលេងភ្លើងអ្នកនោះរលាក លោភៈ ទោសៈ មោហៈជាភ្លើង ។
៣- ស្វយ័ត្យ(Axiom) ត្រូវតែអញ្ចឹង មិនអាចខុសពីនេះបានទេ មានកើតត្រូវតែមានស្លាប់ មានស្លាប់ត្រូវតែមានកើត មានជួបត្រូវមានព្រាត់ មានហេតុត្រូវតែមានផល រលត់មួយទើបមានកើតមួយ ។
៤- ការសន្មត់ឬឲ្យខ្ចីប្រើសិន(Postulate) បង្ខំឲ្យជឿសិនចាំយល់តាមក្រោយ មាននរក សួគ៌ បុណ្យបាប ផលកម្ម ខ្ចីជឿសិនចាំពិសោធបញ្ជាក់តាមក្រោយ ។
៥- មានមេរៀនគណនាតាមគណិតវិទ្យា ទំនាក់ទំនងច្បាប់តារាសាស្ត្រ អវកាស និងភព ។
៦- សិក្សាពីបាតុភូតចិត្ត តាមបែបចិត្តវិទ្យា បរមត្ថវិទ្យា សង្គមវិទ្យា សេដ្ឋកិច្ច នយោបាយ ជីវៈវិទ្យា សង្គ្រាម ......។
៧- មានលើសពីវិទ្យាសាស្ត្រ ពីវិធីសាងឋាមពលចិត្តនិងវិធីប្រើឋាមពលចិត្ត ។
៨- អ្វីដែលប្រសើរលើសលុបពីវិទ្យាសាស្ត្រគឺ ការអប់រំចិត្តនាំឲ្យមានសុខសន្តិភាពដែលហៅថា និព្វាននេះឯង ព្រោះអប់រំចំចំណុចក្តៅដែលជាមូលហេតុនៃសង្គ្រាម គឺការទំលាក់ភាពមានះប្រកាន់ ហើយមានមេត្តាករុណាឥតលក្ខ័ណ្ឌ ! ។

