១.ធ្វើបុណ្យដែលត្រឹមត្រូវគឺធ្វើបុណ្យប្រកបដោយបញ្ញា មានការត្រិះរិះគិតបានល្អិតល្អន់ និងមានចិត្តបរិសុទ្ធល្អ។
២.ធ្វើបុណ្យដែលត្រឹមត្រូវគឺបុណ្យដែលធ្វើឱ្យមនុស្សបាត់បង់ជំនឿខុស ការងប់ងុលជាមួយជំនឿគ្មានហេតុផលច្បាស់លាស់ ចេះតែជឿផ្តេសផ្តាស។
៣.ធ្វើបុណ្យដែលត្រឹមត្រូវគឺបុណ្យដែលពន្យល់មនុស្សឱ្យកើតបញ្ញា ធ្វើឱ្យមនុស្សចេះស្រឡាញ់រាប់អានគ្នា អត់ឱនឱ្យគ្នា និងចេះលះបង់ការប្រកាន់មាំ។

