មនុស្សបីប្រភេទដែលអ្នកត្រូវរស់នៅឲ្យឆ្ងាយ

S
suos-khly

មនុស្សបីប្រភេទដែលអ្នកត្រូវរស់នៅឲ្យឆ្ងាយ ទោះបីគេជាមនុស្សមានអំណាចយសស័ក្តិទ្រព្យសម្បត្តិច្រើនយ៉ាងណាក៏ដោយ៖
១-មនុស្សដែលពូកែកុហកបោកបញ្ឆោតៈមនុស្សបែបនេះវាមិនដែលចេះស្គាល់អ្វីដែលហៅថាគុណធម៌នោះទេ បោកអ្នកបានម្តងវានៅតែក្រវែលមករកបោកអ្នកម្តងទៀតបើអាច ! ការបោកប្រាស់គឺជាអាជីពរបស់គេ មុខក្រាស់ជេរមិនឈឺឡើយ ។
២-មនុស្សចូលចិត្តតាមរករឿងគេឯងៈមនុស្សប្រភេទនេះបានឲ្យតំលៃខ្លួនឯងខ្ពស់ជ្រុល មើលងាយអ្នកដទៃ ចូលចិត្តសន្សំរឿង ការសប្បាយរីករាយរបស់គេគឺការរករឿងជេរប្រទេចគ្នា ការនិយាយដើមគ្នា ដែលក្លាយជាទំលាប់កែប្រែមិនបាន។
៣-មនុស្សអាត្មានិយមៈមនុស្សប្រភេទនេះគ្មានមិត្តភាពទេ ធ្វើអ្វីៗគឺដើម្បីតែការបានតែប៉ុណ្ណោះ គ្មានស្គាល់អ្វីក្រៅពីប្រយោជន៍ខ្លួនឯងឡើយ។គេមិនដែលចាប់អារម្មណ៍ពីទុក្ខវេទនា ពីការឈឺចាប់របស់អ្នកដទៃឡើយ បើគេស្រក់ទឹកភ្នែកគឺព្រោះតែគេមានការបាត់បង់ មិនមែនស្រក់ព្រោះឃើញទុក្ខវេទនារបស់អ្នកដទៃនោះទេ។
សង្គមណាដែលសំបូរមនុស្សបីប្រភេទនេះ គឺជាសង្គមដែលវិនាសហិនហោចក្នុងពេលដ៏ខ្លី ចូរនៅឲ្យឆ្ងាយពីមនុស្សបីប្រភេទនេះ។

Comments