នារីម្នាក់ចង់បានកាបូបមួយជាខ្លាំង

S
suos-khly

មាននារីម្នាក់ចង់បានកាបូបមួយជាខ្លាំង នាងមានប្រាក់ខែ ២៩០ដុល្លារហើយកាបូបថ្លៃ១២០ដុល្លារ(កាបូបស្បែកសត្វ) នាងចង់បានវាយ៉ាងទទូច រហូតដល់ដេកនឹកវាទាំងយប់ទាំងថ្ងៃ ។ នាងមិនអាចទិញវាបានទេ ព្រោះត្រូវចំណាយលើថ្លៃផ្ទះជួលនិងអាហារប្រចាំថ្ងៃ នាងតែងចូលហាងនោះហើយឈរមើលវាយ៉ាងពុះកញ្ជ្រោល ! ។ នៅថ្ងៃខួបកំណើត ស្រាប់តែសង្សារនាងបានទិញកាបូបនោះមកជូននាងដោយមិនដឹងខ្លួន ! តិចសង្សារហ្អែងដឹងរឿងនេះមុនទេដឹង ? (ខ្ញុំសួរនាង) ទេ ! ពួកយើងរស់នៅធ្វើការបែកគ្នា ឆ្ងាយពីគ្នាណាស់ ! ខេត្តផ្សេងគ្នា ។ រឿងនេះមិនមែនជាការចៃដន្យទេ ឋាមពលចិត្តដែលផ្សាយចេញទៅក្នុងបរិយាកាស វាត្របាញ់ឆ្ពោះទៅរកអ្នកណាដែលមានសាមាន្យចិត្តល្អមកលើនាង ហើយរៀបចំជាសម្ព័ន្ធភាពជាមួយមនោធាតុឬអនុសម្បជ្ជញ្ញៈអ្នកណាដែលអាចជួយឲ្យនាងបានសម្រេចក្តីប៉ងប្រាថ្នា ។ Subconscious បុរសនោះបានបកប្រែរលកសញ្ញាដែលខ្លួនបានទទួល ដឹងពីចំណូលចិត្តរបស់នាង ធ្វើឲ្យនាងបានសម្រេចបំណង ។ កុំគិតរឿងអាក្រក់ឲ្យសោះ វានឹងស្រូបហេតុការណ៍អាក្រក់មកឲ្យ ! មនុស្សម្នាក់កើតជំងឺភ័យបារម្ភ ខ្លាចថាខ្លួននឹងក្លាយជាមនុស្សឆ្កួត ! អារម្មណ៍នោះបុកមកភុចៗរហូតដើរពោលប្រាប់អ្នកដទៃ អ្នកផងជួយប្រាប់ថា បើឯងខ្លាចវា ឯងគិតពីវាធ្វើអី ? គិតរឿងផ្សេងមិនបានឬ ? វានៅក្នុងក្បាលឯងសោះហ្នឹង ! ។ ទីបំផុតគេឆ្កួតបានសម្រេច ព្រោះតែមិនចេះផ្លាស់ប្តូរការគិត ! ! ! ព្រះពុទ្ធនៅគង់ចាំអ្នកគ្រប់គ្នា ព្រះអង្គពិគ្រោះជាមួយអ្នកតាមផ្លូវវិញ្ញាណគ្មានការបង់ប្រាក់ទេ ! ហេតុអីអ្នកមិនចូលគាល់ព្រះអង្គទៅ ? (ព្រះធម៌នៅគង់វង់បរិសុទ្ធិដូចដើមសោះហ្នឹង ! )

Comments