ការពោលពាក្យលួងលោមមនុស្សនៅពេលជិតចែកឋានៈ
១- សត្វលោកទូទៅសុទ្ធតែមានក្តីស្លាប់ជាធម្មតាទេ ចូរដកដង្ហើមឲ្យស្រួលចុះ ! តាំងចិត្តយករតនៈត្រ័យជាទីពឹង ហើយបង្អោនចិត្តទៅរក្សាសីល៥ ចូរកុំតក់ស្លុតឲ្យសោះ ។
២- តើមានក្តីអាឡោះអាល័យញាតិនិងទ្រព្យក្នុងលោកនេះទេ ? ទោះបីអាល័យក៏គង់តែស្លាប់ មិនអាល័យក៏គង់តែស្លាប់ ចូរលះក្តីអាល័យទាំងអស់ចេញ ! ។ លះអាល័យភព សូម្បីតែទេវតានិងព្រហ្ម ហើយបង្អោនចិត្តទៅកាន់ព្រះនិព្វានចុះ ! ព្រោះជាទីរលត់ទៅនៃទុក្ខ ។
៣- មានព្រះរតនៈត្រ័យជាទីពឹង មានសីលជាទីពឹង មានកម្មដ្ឋានជាទីពឹង ! លះអាល័យនិងកង្វល់ចោលចេញឲ្យអស់ ហើយផ្ចង់ស្មារតីក្នុងកម្មដ្ឋានចុះ ! អ្នកនៅរស់គង់តែគេចេះរក្សាខ្លួន ហើយយល់ធម៌ចេញដំណើរតាមក្រោយជាមិនខាន កុំខ្វល់ ! ។ នេះជាកិច្ចដែលយើងអាចជួយរំលឹកដាស់តឿនគ្នា ជាចុងក្រោយបាន ដើម្បីរំដោះខ្លួនពីអបាយភូមិក្នុងខណៈចុតិកិច្ច ។

