សេចក្តីមេតា

S
suos-khly

ធាតុដ៏សំខាន់មួយក្នុងពុទ្ធសាសនា៖គឺការរស់នៅជាមួយសេចក្តីមេត្តា សេចក្តីមេត្តាគឺជាគុណសម្បត្តិមួយខ្ពស់បំផុតក្នុងពុទ្ធសាសនា ការគោរពការអាណិតអាសូរគ្នាដ៏អស្ចារ្យ គឺជាមូលដ្ឋានគ្រឹះដែលមនុស្សជាតិត្រូវការយ៉ាងខ្ពស់បំផុតគ្រប់ៗគ្នា។បើគ្មានធម៌នេះទេពិតជាមិនស័ក្តិសមជាមនុស្សឡើយ ព្រោះសូម្បីក្នុងសង្គមសត្វក៏មានធម៌នេះដែរ ។មេត្តាធម៌គឺជាការស្វែងរកសន្តីភាពទាំងអស់គ្នា តែត្រូវចាប់ផ្តើមពីក្នុងខ្លួនម្នាក់ៗទៅដើម្បីព្យាបាលបញ្ហាទុក្ខសោក។ប៉ុន្តែការមិនយល់ពីបញ្ហានេះបែរជាគិតថា គឺជាការធ្វើទារុណកម្ម ឬ ជាអំពើល្ងង់ខ្លៅទៅវិញ បើគេបានយល់ហើយនោះគេនឹងដឹងពីអំណាចដ៏ពេញលេញនៃការរស់នៅជាមួយការអាណិតអាសូរជាមិនខាន ! ។

Comments