ទឹកហូរឆ្ងាយ ហូរគ្មានត្រឡប់ ! អ្វីៗសល់ត្រឹមតែការចងចាំទេ បើធ្វើរឿងអាក្រក់ អ្នកនឹងចងចាំតែរឿងអាក្រក់នាំឲ្យចិត្តគ្មានក្តីសុខ បើធ្វើរឿងល្អអ្នកនឹងចងចាំតែរឿងដែលល្អនាំឲ្យចិត្តមានក្តីសុខ ។ ចរន្តជិវិតគឺដូចជាខ្សែទឹកស្ទឹងដែលហូរឥតឈប់ឈរដូច្នោះដែរ ព្រោះថា យើងមិនអាចពាល់ត្រូវចរន្តទឹកដដែលៗ បានពីរដងទេ ទឹកដែលហូរទៅ ក៏ដូចជាពេលវេលា ដែលកន្លងផុតទៅ មិនដែលបានត្រឡប់មកវិញបាន" ប៉ះ" ម្តងទៀតឡើយ...ដូច្នេះ គួរប្រើខណ:បច្ចុប្បន្ននេះឲ្យបានល្អបំផុតទៅប្រសើរបំផុតហើយ ! ...។

