កម្មផលគឺជាបាតុភូតផ្ទាល់ខ្លួននិងទំនាក់ទំនងជាមួយវត្ថុខាងក្រៅ ក៏ទាក់ទងនឹងកាលៈទេសៈដែលរួមមានបាតុភូតក្រុមសកម្មភាពទូទៅដែលមានអាក្រក់និងល្អលាយឡំគ្នា ដែលវាតែងតែប្រជែងគ្នាចាំឲ្យផលជានិច្ច ។
បាតុភូតផ្ទាល់ខ្លួនរបស់មនុស្សដែលមិនជឿលើច្បាប់កម្មផលច្រើនតែធ្វើរឿងមិនល្អពីព្រោះគេផ្អែកលើភ្នែករបស់គេផ្ទាល់ គេមិនប្រើសទ្ធាក្នុងការតាមដានសង្កេតមើលការពិតឡើយ ។ មនុស្សបែបនេះជឿថាបាតុភូតទាំងអស់អាចត្រូវបានបញ្ចប់តាមរយៈមធ្យោបាយសរុបរបស់បញ្ញា អ្នកណាខ្លាំងអ្នកនោះឈ្នះ ឈ្នះគឺជាស្តេច ចាញ់គឺជាចោរ ! អ្នកខ្លះសូម្បីកម្មឲ្យផលហើយក៏នៅតែមិនភ្ញាក់រលឹកដែរ រឿងនេះធម្មតាទេ ។

