ផស្សៈជារបស់មានស្រាប់វាគឺជាមេដែកស្រូបទាញវេទនាមួយដ៏ខ្លាំងក្លា វេទនាសោយហើយបម្លែងជាចំណង់តណ្ហាទាមទារឡើងមិនឈប់ ទើបឲ្យតែចិត្តជួបអារម្មណ៍សុខនិងទុក្ខវាត្រូវតែសោយ សោយហើយទើបប្រកាន់យកជារបស់ខ្លួន(ឧបាទាន) ហើយមានចិត្តចង់កើតទៀត(ភព) ទើបជាតិកំណើតបានកើតឡើង ។ ហេតុនេះទាល់តែវេទនា សោយចំអាហារដែលក្រហាយក្តៅរោលរាលរលេះរលួយមាត់ បានវាខ្ជាក់ចោល រាងចាលលែងសោយទៀត ទើបព្រះអរិយៈទាំងឡាយលោកសុទ្ធតែកំណត់ដឹងនូវទុក្ខ លោកជាក់ច្បាស់ក្នុងអរិយសច្ចៈអង្គទីមួយ(ទុក្ខ១១កង)សូម្បីខ្លួនកំពុងតែសោយសុខហើយក៏ដោយ ដូចជាព្រះសារីបុត្តនិងព្រះមោគ្គល្លានជាដើម ។ មនុស្សពេលត្រូវភ្លើងឆេះក្បាលខ្លះរត់ទៅរកទឹក រកចំអម្រឹតធម៌ព្រោះមានបុណ្យចាស់ ខ្លះរត់ទៅរកតេលា កាល់តិច បន្តប្រយុទ្ធគ្នាតទៅទៀតជាធម្មតា ។ យើងដឹងហើយថា ផស្សៈនាំឲ្យកើតវេទនាសោយអារម្មណ៍ បើចង់រំលត់ការសោយអារម្មណ៍គឺរំលត់ផស្សៈ តើត្រូវរំលត់ផស្សៈដូចម្តេច ? សូមគោរពនិមន្តនិងគោរពអញ្ជើញចូលរួមបាទ !

