កម្លាំងចិត្តច្រណែនតែងនាំម្ចាស់វាទៅអបាយភូមិៈ
មានភិក្ខុជាចៅអាវាស(អ្នកនៅវត្តឬជាម្ចាស់វត្ត)បានទទួលភិក្ខុជាអាគន្តុកៈ(ចំណូលថ្មី)ដែលលោកជាព្រះអរហន្ត លោកមានការសំរួមល្អជាទីជ្រះថ្លាដល់កុដុម្ពី(អ្នកមានស្រុកស្រែ)ដែលធ្លាប់ជ្រះថ្លាជាមួយភិក្ខុចៅអាវាសក្នុងកាលមុន ជាហេតុធ្វើឲ្យភិក្ខុចៅអាវាសមានចិត្តច្រណែនឈ្នានីសជាខ្លាំង ទើបពោលថាៈកុំមករាប់រកកុដុម្ពីអញ ! កុំឆាន់អាហារកុដុម្ពីអញ ទៅឆាន់លាមកវិញទៅ ! កុំដេកលើគ្រែកុដុម្ពីអញ ទៅដេកលើដីវិញទៅ ! ចូរយកបន្ទះឬស្សីកោរសក់ កុំចាំបាច់ឲ្យកុដុម្ពីអញបញ្ជូនជាងកោរមកឲ្យ ! ចូរអាក្រាតកាយទៅ កុំគ្រងចីវររបស់កុដុម្ពីរអញ ជាដើម។លុះកុដុម្ពីបាននិមន្តលោកទៅឆាន់ លោកធ្វើជាយកដៃផ្ទាត់ជួងធ្វើដូចជាគេវាយជួងហើយយកលេសថា លោកអាគន្តុកៈមិនលឺ។ពេលទៅដល់គេហដ្ឋាន កុដុម្ពីបានសួររកលោកចំណូលថ្មី ធ្វើឲ្យលោកចៅអាវាស ក្តៅចិត្តឆេវ ! អាឯងមកឲ្យជ្រងោៗបែរជាមិនសួរទៅសួរអាអ្នកមិនមកទៅវិញ !យ៉សវីុ ! ។គេបានផ្ញើអាហារទៅប្រគេនលោកចំណូលថ្មីនោះ តែលោកចៅអាវាសបានចាក់ចោលតាមផ្លូវ អស់ទៅ។លុះទៅដល់វត្ត ក៏ដើររកលោកចំណូលថ្មីមិនឃើញ ព្រោះលោកចំណូលថ្មីបានពិចារណាឃើញថា លោកចៅអាវាសគឺជាជនពាលមិនគួរនឹងនៅក្បែរ នាំឲ្យលោកកាន់តែបាបខ្លាំងឡើង ទើបលោកចាកចេញទៅ។លោកចៅអាវាសបាននឹកថា លោកអាគន្តុកៈគឺជាព្រះអរហន្តទេដឹងបានជាចាកចេញទៅ លោកស្តាយក្រោយចំពោះកំហុសខ្លួនឯងជាខ្លាំង ហើយភ័យព្រោះមិនបានសុំខមាទោសលោក ទីបំផុតការស្លាប់ដោយវិប្បដិសារីយ៍បាននាំលោកឲ្យទៅកើតនៅនរកអស់រយះពេលមួយពុទ្ធន្តរ(មួយព្រះពុទ្ធត្រាស់ដឹង)ទើបមកកើតជាកូនពួកនិគ្រន្ថតិរ្ថីយ៍ ចូលចិត្តស្រាតដេកតែនឹងដី រើសវត្ថុក្រខ្វក់ឬដុំលាមកជាអាហារ នេះជាផលកម្មដែលខ្លួនធ្លាប់បានធ្វើលើព្រះអរហន្តក្នុងកាលមុន!!!!

