ស្វាយរៀង និងក្រោន ត្រៀមតតាំងពានអាស៊ី

tatball

ក្រុមតំណាងកម្ពុជាទាំងពីរ គឺស្វាយរៀង និងភ្នំពេញក្រោន ជិតត្រូវបើកឆាកប្រកួតពានរង្វាន់អាស៊ី AFC Champions League Two 2026/27 ហើយ។ ថ្ងៃទី១៧ ខែកញ្ញា ខាងមុខ ស្វាយរៀងត្រូវហោះទៅតតាំងនៅដីជប៉ុន ខណៈភ្នំពេញក្រោន ត្រូវបើកទ្វារផ្ទះទទួលភ្ញៀវមកពីម៉ាឡេស៊ី។

សម្រាប់ប្រកួតដំបូងក្នុងពូល G ព្រះខ័នរាជស្វាយរៀង ត្រូវប្រឈមមុខជាមួយក្រុម ម៉ាជីដា នៅប្រទេសជប៉ុន វេលាម៉ោង ៧:០០ យប់។ ចំណែកឯ ភ្នំពេញក្រោន ដែលស្ថិតនៅពូល H វិញ ត្រូវស្វាគមន៍ក្រុម គូជីង ស៊ីធី នៅកីឡដ្ឋានជាតិមរតកតេជោ វេលាម៉ោង ៧:១៥ នាទីយប់ ក្នុងថ្ងៃតែមួយ។

ការប្រកួតលើកនេះ ជាឱកាសធំសម្រាប់ក្លិបក្នុងស្រុកយើង ក្នុងការវាស់ស្ទង់ថ្វីជើងជាមួយក្រុមកំពូលៗប្រចាំតំបន់អាស៊ី។ អ្នកគាំទ្រកំពុងទន្ទឹងរង់ចាំមើលថា តើស្វាយរៀង អាចប្រជែងយកពិន្ទុពីដីជប៉ុនបានដែរឬទេ ហើយភ្នំពេញក្រោន អាចក្ដោបបាន ៣ពិន្ទុពេញក្នុងដីខ្លួនឯងដែរឬយ៉ាងណា។

0.000 SRY
Khmer Ball
Write your comment...

Comments