ចូលប្រឡូកក្នុងសង្គម យើងប្រាកដជាជួបមនុស្សច្រើនប្រភេទណាស់

T
ចូលប្រឡូកក្នុងសង្គម យើងប្រាកដជាជួបមនុស្សច្រើនប្រភេទណាស់ ជាពិសេស គឺមនុស្សដែលពូកែលាក់ពុត មនុស្សខ្លះ នៅចំពោះមុខយើងល្អណាស់ ញញឹមញញែម  ផ្អែមល្ហែម តែធាតុពិត ច្រណែនឈ្នានីស មានគំនិតអាក្រក់ជាច្រើនចំពោះយើង ជួបមនុស្សអាក្រក់ មានគំនិតមិនល្អ យើងក៏មិនបាច់ទៅតបត រករឿង ចងគំនុំនឹងគេទេ សំខាន់រក្សាជំហរបស់យើង ធ្វើជាមនុស្សល្អ ត្រូវចាំ ដាច់ខាតកុំធ្វើមនុស្សអាក្រក់ តែត្រូវចេះការពារខ្លួនឯង ពីមនុស្សអាក្រក់ទាំងនោះ ព្រោះយើងមិនអាចទៅធ្វើអាក្រក់ដាក់គេបានទេ គឺមានតែការពារខ្លួនឯងតែប៉ុណ្ណោះ។

- ជួបមនុស្សអាក្រក់ ត្រូវចេះដើរចៀស!
- ជួបមនុស្សពុតត្បុត ត្រូវចេះការពារខ្លួនឯង!
- ជួបមនុស្សពូកែច្រណែនឈ្នានីស យើងធ្វើធម្មតាទៅ!

ធ្វើជាមនុស្សល្អមិនពិបាកទេ ព្រោះយើងជាមនុស្សល្អស្រាប់ហើយ តែបើឱ្យមនុស្សល្អទៅធ្វើរឿងអាក្រក់ ទើបពិបាក៕


Comments