ធ្លាប់បែកបាក់ ធ្លាប់បាត់បង់ ពេលនេះខ្ញុំយល់ហើយថា ការដែលចង់ថែរក្សានរណាម្នាក់ឱ្យនៅជាមួយយើងរហូតវាមិនពិបាកទេ តែបើចង់ថែរក្សាគេឱ្យបាន លុះត្រាតែគេនោះ ចង់នៅជាមួយយើងដែរ តែបើគេមិនដែលគិតចង់មានយើងក្នុងជីវិតគេ គេមិនដែលគិតចង់នឹងនៅជាមួយយើង គេចង់តែចាកចេញពីយើង ទោះបីយើងខំថែយ៉ាងណា ក៏មិនគង់ ខ្លាចបាត់បង់គេប៉ុនណា ក៏គេនៅតែចាកចេញទៅដដែល ព្រ៉ចិត្តគេមិនចង់ យើងខំថែឯង ថែរក្សាតែឯង ចុងក្រោយ វានៅតែគ្មានតម្លៃ ...!
ឆ្លងកាត់ការបែកបាក់ ធ្លាប់ជួបការបាត់បង់ ខ្ញុំយល់ហើយថា ការដែលទុកអ្នកដទៃសំខាន់ លើសពីតម្លៃដែលគេមាន គឺវានឹងធ្វើឱ្យយើងឈឺចាប់ ... ខ្ញុំឱ្យតម្លៃ ខ្ញុំគោរពមនុស្សក្បែរខ្លួនឯង តែពេលខ្លះ មនុស្សមួយចំនួន គេមិនសមតម្លៃ ដែលឱ្យយើងទុកគេសំខាន់ជាងយើងខ្លួនឯងនោះឡើយ ... ខ្ញុំមិនខ្លាចបាត់បង់អ្នកណាទេ បើគេទុកខ្ញុំសំខាន់ យើងក៏មិនបាត់បង់គ្នាដែរ ខ្ញុំមិនខ្លាចការបែកបាក់ឡើយ ព្រោះបើគេចង់នៅជាមួយយើង គេច្បាស់ជាមិនចាកចេញពីយើងជាដាច់ខាត ...!
ថែរក្សាមនុស្សនៅចំពោះមុខ តែកុំខំឃាត់មនុស្សដែលចង់ចាកចេញ ... គេមានសេរីភាព កុំឱ្យគេរស់នៅក្រោមគំនាប និងមានសម្ពាធព្រោះតែយើងអី ... បើគេមិនចង់នៅ ឱ្យគេទៅចុះ កុំអាឡោះអាល័យគេ រហូតធ្វើបាបខ្លួនឯង រៀនទទួលស្គាល់ការពិតទៅថា មានជួប មានបែក គ្មានអ្នកណាអាចនៅជាមួយយើងរហូត ដូចយើងខ្លួនឯងនោះឡើយ ...!!!

