យើងមានសិទ្ធនិយាយថា (ទេ) 

T
យើងមានសិទ្ធនិយាយថា (ទេ) ចំពោះអ្វីដែលយើងមិនត្រូវការ ឬ យើងមិនពេញចិត្ត។
យើងមានសិទ្ធបដិសេធ ចំពោះគ្រប់យ៉ាង ដែលយើងមិនចង់ឱ្យវាទៅជាបែបនោះ ព្រោះវាគួរតែទៅជាបែបនេះវិញ។
សូមបដិសេធ ព្រោះវាជារឿងត្រឹមត្រូវ ។
កុំយល់ស្រប ព្រោះការយោគយល់ ឬ ព្រោះភ័យខ្លាចដោយប្រការណាមួយ។
គ្រប់ការសម្រេចចិត្តរបស់យើងនៅថ្ងៃនេះ សុទ្ធតែហុចផលជាវិជ្ជមាន ឬ អវិជ្ជមាន នាអនាគតបាន។
បើយល់ស្របព្រោះភ័យខ្លាច យើងក៏នឹងរស់នៅជាមួយភាពមិនសមបំណងៃជីវិតជារៀងរហូត។
សូមចាំថា យើងមានសិទ្ធគ្រប់គ្រាន់ក្នុងការសម្រេចថា ជីវិតរបស់យើង គួរតែបែបណា? គួរទទួល ឬ មិនទទួល យើងមានសិទ្ធពេញទី ។

Comments