វាលែងសំខាន់ហើយ ថាអ្នកណាមកមុន អ្នកណាមកក្រោយ

T
វាលែងសំខាន់ហើយ ថាអ្នកណាមកមុន អ្នកណាមកក្រោយ អ្នកណាស្អាតជាងអ្នកណា អ្នកណាសង្ហាជាងអ្នកណា អ្នកណាមានជាងអ្នកណា តែអ្វីដែលសំខាន់នោះគឺ អ្នកណាច្បាស់លាស់ជាងអ្នកណា អ្នកណាសក្តិសម នឹងឱ្យយើងផ្ញើជីវិត កាន់ដៃ រួមវាសនាជាមួយគ្នាទៅអនាគត ...!
- អ្នកខ្លះ ចូលមកក្នុងជីវិតយើងបានមុនពិតមែន តែគេមិនមែនជាមនុស្សចុងក្រោយ ដែលអាចឱ្យយើងរួមរស់មួយជីវិតនោះទេ!
- អ្នកខ្លះ ​​ស្រឡាញ់យើងមែន តែគេគ្រាន់តែមានឈ្មោះថា ធ្លាប់ស្រឡាញ់តែប៉ុណ្ណោះ តែគេមិនបានព្យាយាមថែរក្សា ការពារ ពុះពារជាមួយយើងនោះឡើយ!
- អ្នកខ្លះ អាចឱ្យយើងបានត្រឹមតែឈ្មោះជាសង្សារ តែមិនអាចផ្ដល់នាមជាប្ដីប្រពន្ធពេញចិត្ត រួមដំណើរជីវិតជាមួយយើងឡើយ!


Comments