គេអាយុ ២៥ឆ្នាំ ៣០ឆ្នាំ ៣៥ឆ្នាំ ៤០ឆ្នាំ គេសល់ប្ដី

T
គេអាយុ ២៥ឆ្នាំ ៣០ឆ្នាំ ៣៥ឆ្នាំ ៤០ឆ្នាំ គេសល់ប្ដី សល់ប្រពន្ធ សល់កូន សល់ផ្ទះ សល់ដី សល់លុយដាក់ធនាគារ សល់មុខរបរ ៣ - ៤ សល់ជំនួញ ភាគហ៊ុនក្នុងដៃ សល់ហាងរកស៊ី ១០ - ២០ កន្លែង ... អ្នកខ្លះគេអួត ព្រោះគេមានមែន អ្នកខ្លះទៀត ប្រឹងអួត ដើម្បីតែសម្ញែង ខ្លាចគេថាខ្លួនអន់ យ៉ាងណា ក៏សរសើរ អ្នកដែលសល់ច្រើនហូរហៀរ ស្ដុកស្ដម្ភ ... តែខ្ញុំយល់ថា អ្នកដែលអួតទ្រព្យដែលមាន ច្រើនតែមិនមែនជាអ្នកមានពិតប្រាកដទេ ឬអាចថា មានងាយខ្លាំងពេក មនុស្សដែលមានបានដោយងាយ ច្រើនតែមានមិនបានយូរអង្វែង ... ព្រោះថា មនុស្សដែលមានពិតប្រាកដ មានដោយការខំប្រឹងដោយកម្លាំងញើសឈាម ហើយក៏ជាអ្នកមានស្ដុកស្ដម្ភកាន់ខួប កាន់ឆ្នាំ ឬមានដល់ចាស់ គេមិនចេះអួតសម្ញែងផ្ដេសផ្ដាស ដើម្បីឱ្យអ្នកនេះ ឬអ្នកនោះមកសរសើរ លើកជើងនោះឡើយ ... មិនបាច់មើលអីច្រើនទេ មើលតែសេដ្ឋីលំដាប់ពិភពលោក គេក៏មិនដែលប្រកាស អួតថាគេសល់ទ្រព្យនោះដែរ ... ណាស់តែអ្នកមានជំនាន់ក្រោយក្នុងស្រុកនេះ អួតបែកពពុះមាត់ វ៉ិសនឹងហៅឡានពេទ្យមិនទាន់ហើយ អូតចុះអួតឡើង ខ្សុយ! ជំពាក់លុយគេវណ្ឌក ...!!!

Comments