_អាឌាវ យប់ថ្មើណេះហើយ ហ្អែងទើបមកពីណា?
_បាទ...ខ្ញុំទើបមកពី ហែរកឋិន ឪ....ជូនបុណ្យ ជូនកុសលពុក និង ម៉ែផង បាទ៎!
ឮតែប៉ុណ្ណេះ ឪខ្ញុំស្រាប់តែទូញង៉ោង ឱបខ្ញុំគ្រឹប...
_អាឌាវ កូនមាសឪពុក! កូនឯងចេះធ្វើបុណ្យទៀន ចេះជួយរៀបចំហែរកឋិនជាមួយលោកឪ! អាសង្ហាកូនឪ!
ឯងហ្អើយឯង! (ឪស្រែកហៅម៉ែ) អាឌាវកូនយើង វាមកពីហែរកឋិន វាជូនបុណ្យ ជូនកុសលយើងទៀតឯង...
ម៉ែសម្លក់ឪ ភ្នែកចង់ប៉ុនត្នោតទុំ ហើយច្រែតៗមក៍៖
_ឯងហ្អើយឯង! ថាអាឌាវទៅវាឆ្កួត! ហើយចុះឯងឆ្កួតតាមវាដែរ? ខែមិថុនា ខែ៦ ខែហ្នឹង អាណាគេហែរកឋិន ឯងថាមើល៍?
ស្របពេលឪ កំពុងស្ដាប់ម៉ែច្រែតៗ ខ្ញុំឡើងទៅងូតទឹកនៅខាងលើបាត់ស្រមោល ទើបតែឮ សូរឪស្រែកថា៖
_អាអម្បែងក្បាល! ហ្អែងលេងបាន សូម្បីតែអញ អ្នកបង្កើតក្បាលហ្អែងមក៍ អាឌាវ...អា....
_ឈប់ឪ! ខ្ញុំស្រែកពីលើផ្ទះមក...អ្នកបង្កើតគឺម៉ែ ហើយឪជាអ្នកផ្ដល់កំណើត កែសម្រួលផងឪ ហើយចាំជេរបន្ដ លោកពុក ម្ចាស់ជីវិតកូន...ថារួចខ្ញុំលឹបក្បាលចូលបន្ទប់ទឹកវិញ។
_ឪពោលង៉ូវៗ....ទេថា វាល្ងង់ក៏ដូចមិនល្ងង់។ ព្រោះមានអាណាមួយ ដែលនឹកឃើញឆ្លើយថា មកពីហែរកឋិន ឱ្យរអិលបែបនេះកើត? វាឆ្លាតវាចេះរកនឹកឃើញ វាមានខួរក្បាលល្អលើសមនុស្សធម្មតាតើសនេះ!
_អើ...កូនមាស ឪពុក ងូតទឹករួចមកហូបបាយកូន!
_បាទ៎ឪ...លោកឪពុកម្ចាស់សួត!
_ហួចបេះដូងហ្អែងទុកឱ្យអាណាហ្អា?
_ទុកឱ្យ នួនល្អង ណាឪ!
_អញ ស្មានតែហ្អែងទុកម៉ែឯង!
_ព្រោះបេះដូងវាមានតែមួយ បើមានពីរ ទុកម៉ែដែរហើយ។ ម៉ែទុកឱ្យឪ អ្នកចាត់ចែងចុះ!

